Change your Language

Social Icons

Tuesday, September 15, 2015

វិធីងាយៗ តែអាចកម្ចាត់ចៃចេញពីលើ​ក្បាលឲ្យអស់គ្មានសល់

នៅពេលដែលមាននណាម្នាក់ក្នុងចំណោមសមាជិកគ្រួសាររបស់អ្នកមាន​ចៃ មិនយូរមិនឆាប់ទេអ្នកផ្សេងទៀត​ក៏អាចឆ្លងចៃដែរ។ នេះហើយ​ជាហេតុផល​ដែលអ្នក​គួរតែ​ប្រញាប់​រកវិធី​ជា​បន្ទាន់​ដើម្បី​កម្ចាត់​ចៃ​ចោល​ឲ្យអស់។ ខាងក្រោម​នេះជាវិធីសាស្ត្របែប​ធម្មជាតិ​បីយ៉ាង ដែលអាចកម្ចាត់ចៃយ៉ាងមាន​ប្រសិទ្ធិភាព ហើយ​គ្មាន​ផលប៉ះពាល់ដល់​សុខភាពថែម​ទៀត៖
វិធីសាស្ត្រទី ១

ប្រេងដួង ជាមួយនឹងទឹកខ្មេះប៉ោម
ចាក់ទឹកខ្មេះប៉ោម​ទៅញើនៅ​លើ​គល់សក់ឲ្យសព្វ វានឹងជម្រះពងចៃដែលស្អិតជាប់នៅលើ​សក់របស់អ្នកបាន។ មួយសន្ទុះក្រោយមក​យក​ប្រេងដូងទៅញើលើសក់​របស់អ្នក​បន្តទៀត វា​នឹងជួយសម្លាប់ចៃឲ្យអស់គ្នា​សល់។
វីធីសាស្ត្រទី ២
ប្រេងដូង នឹងខ្ទឹមស
យកខ្ទឹមស ៨ ទៅ ១០កំពឹស កិនឲ្យម៉ត់ រួចលាយជាមួយនឹងប្រេងដូង។ ចាប់ផ្តើម​អនុវត្ត​ល្បាយនេះ​នៅ​លើក្បាលរបស់អ្នក។ មិនយូរទេចៃ​នៅលើ​ក្បាល​នឹងបាត់​អស់ ព្រោះសារធាតុ​ទាំងពីរនេះលាយ​បញ្ចូលគ្នា​ពិតជាមានប្រសិទ្ធិភាព​បំផុត។
វិធីសាស្ត្រទី ៣
ប្រេងដូង ក្រូចឆ្មា និងតែបៃតង
លាយប្រេងដូង ទឹកក្រូចឆ្មា និងតែបៃតងបញ្ចូលគ្នា។ បន្ទាប់មកអនុវត្តល្បាយនេះនៅលើ​គល់សក់ វា​នឹងសម្លាប់មេចៃ ព្រម​ទាំង​ពងរបស់វា​បាន​ថែម​ទៀត។
វិធីទាំងបី​ខាងលើនេះសុទ្ធតែមាន​ប្រសិទ្ធិភាព​ដូចគ្នា ដូច្នេះអ្នក​អាចប្រើប្រាស់ប្រើប្រាស់វិធីមួយណាក៏បានដែរ៕
1442029619.1

0 comments:

Post a Comment