ថ្នក់ក្រោមចង្ការជាស្រទាប់ជាតិខ្លាញ់ក្រោមស្បែក ធ្វើឲ្យមនុស្សបាត់បង់ភាពស្រស់ស្អាត ដែលជាធម្មតាមានការយារធ្លាក់នៅជុំវិញក។ បើទោះបីជាវាពិបាកនឹងកម្ចាត់ក៏មែន តែការធ្វើលំហាត់ប្រាណពិតជាអាចជួយដោះស្រាយបញ្ហានេះបាន ព្រោះវាអាចជួយរឹតបន្តឹងសាច់ដុំលើផ្ទៃមុខ និងថ្គាម។
ការសម្រកទម្ងន់ក៏អាចជួយកម្ចាត់ចង្ការមានថ្នក់បានផងដែរ តែមិនមែនមនុស្សមានចង្ការថ្នក់សុទ្ធតែជាមនុស្សធាត់ទាំងអស់នោះទេ។ ពេលខ្លះ ចង្ការថ្នក់បណ្តាលមកពីហ្សែន។ មិនថា បញ្ហាចង្ការថ្នក់បណ្តាលមកពីអ្វីទេ ចលនាលំហាត់ប្រាណខាងក្រោមនេះអាចជួយកាត់បន្ថយទំហំ និងការរីកដុះដាលរបស់វា៖
រឹតបន្តឹងសាច់ដុំលើផ្ទៃមុខរបស់អ្នក ដោយការសម្លឹងងើយមើលទៅខាងលើខាងស្តាំដៃរបស់អ្នក។ ធ្វើចលនាបែបនេះឲ្យបានមួយសន្ទុះ។ សម្រាក រួចធ្វើម្តងទៀតបែរទៅខាងឆ្វេងម្តង។ អនុវត្តចលនានេះឲ្យបាន ៣០ដង។
២. ទម្លាក់ចង្ការ
ឈរឲ្យត្រង់ខ្លួន រួចឱនចង្ការចុះ និងឡើងមកវិញ ដោយមិនឲ្យវៀចខ្លួន។ ធ្វើវារយៈពេល ៥នាទី។
៣. ងើយ.ក
យកដៃរបស់អ្នកដាក់លើឆ្អឹងក លើកក្បាលឡើង និងទម្លាក់ចុះវិញ។ ធ្វើដដែលៗឲ្យបាន ៣០ដង។
៤. ងើយចង្ការឡើងលើ
ងើយចង្ការរបស់អ្នកឡើងលើបន្តិច។ ធ្វើវិធីនេះដដែលៗឲ្យបាន ៣០ដង។
៤. ងើប.កឲ្យត្រង់
យកដៃអ្នកដាក់លើ.ករបស់អ្នក រួចលើចង្ការរបស់អ្នកឡើងលើ។ រង់ចាំរយៈពេល ៣០វិនាទី។ អនុវត្តបែបនេះឲ្យបាន ២០ដង៕
0 comments:
Post a Comment