Ads 468x60px

Change your Language

Social Icons

Featured Posts

Friday, September 18, 2015

សង្ស័យ​មាន​ជំងឺ​ឬ​ស​ដូង​ច្រមុះ​គួរ​ធ្វើតេស្ត​ដែរ​ទេ​?

ជំងឺ​ឫសដូងច្រមុះ​គឺជា​ដុំ​សាច់​ប្រភេទ​ប៉ូ​លី​ព​ដែល​មាន​លក្ខណៈ​ទន់ អត់​ឈឺ មិនមែន​មហារីក ដែល​លូតលាស់​ក្នុង​ភ្នាស់​កម្រាល​របស់​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​។ ការតាំង​នៅ​របស់​វា​មាន​លក្ខណៈ​ដូច​ជា​ដំណក់​ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ​អញ្ជឹង​។ ដុំ​នេះ​កើតចេញ​ពី​ការ​រលាក​រ៉ាំរ៉ៃ​ដោយសារតែ​ជំងឺ​ហឺត ការបង្ក​រោគ​ម្តង​ហើយ​ម្តងទៀត អាឡែ​ហ្ស៊ី ប្រតិកម្ម​នឹង​ថ្នាំ ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​។

​តើ​អ្វី​ទៅ​ដែល​អាច​ធ្វើឲ្យ​ប្រព័ន្ធការពាររាងកាយ​អ្នក​ធ្លាក់ចុះ​?

​ប្រព័ន្ធ​ការពាររាងកាយ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប បើ​អ្នក​ការពារ​វា​មិន​ល្អ នោះ​រាងកាយ​អ្នកនឹង​កាន់តែ​ទ្រុត​ទ្រោម​ទៅៗ ដូចនេះ​តើ​មាន​ទម្លាប់​អាក្រក់​អ្វី​ខ្លះ​ដែល​អាច​ធ្វើឲ្យ​វា​ចុះខ្សោយ​នោះ​?

Tuesday, September 15, 2015

វិធីងាយៗ តែអាចកម្ចាត់ចៃចេញពីលើ​ក្បាលឲ្យអស់គ្មានសល់

នៅពេលដែលមាននណាម្នាក់ក្នុងចំណោមសមាជិកគ្រួសាររបស់អ្នកមាន​ចៃ មិនយូរមិនឆាប់ទេអ្នកផ្សេងទៀត​ក៏អាចឆ្លងចៃដែរ។ នេះហើយ​ជាហេតុផល​ដែលអ្នក​គួរតែ​ប្រញាប់​រកវិធី​ជា​បន្ទាន់​ដើម្បី​កម្ចាត់​ចៃ​ចោល​ឲ្យអស់។ ខាងក្រោម​នេះជាវិធីសាស្ត្របែប​ធម្មជាតិ​បីយ៉ាង ដែលអាចកម្ចាត់ចៃយ៉ាងមាន​ប្រសិទ្ធិភាព ហើយ​គ្មាន​ផលប៉ះពាល់ដល់​សុខភាពថែម​ទៀត៖
វិធីសាស្ត្រទី ១

ចលនាទាំង៥ អាច​ជួយកម្ចាត់​ថ្នក់ក្រោមចង្ការ និង​ជាតិខ្លាញ់​នៅលើ.ក

ថ្នក់ក្រោមចង្ការ​ជាស្រទាប់​ជាតិខ្លាញ់​ក្រោម​ស្បែក ធ្វើឲ្យ​មនុស្សបាត់បង់​ភាពស្រស់​ស្អាត ដែល​ជាធម្មតា​មានការ​យារធ្លាក់​នៅ​ជុំវិញក។ បើទោះបីជា​វាពិបាក​នឹងកម្ចាត់​ក៏មែន តែ​ការ​ធ្វើ​លំហាត់ប្រាណ​ពិតជា​អាចជួយ​ដោះស្រាយបញ្ហា​នេះ​បាន ព្រោះវា​អាចជួយ​រឹតបន្តឹង​សាច់ដុំលើ​ផ្ទៃមុខ និង​ថ្គាម។
ការសម្រកទម្ងន់​ក៏អាចជួយ​កម្ចាត់​ចង្ការ​មានថ្នក់​បាន​ផង​ដែរ តែមិនមែន​មនុស្សមាន​ចង្ការថ្នក់​សុទ្ធតែ​ជាមនុស្ស​ធាត់ទាំង​អស់​នោះទេ។ ពេលខ្លះ ចង្ការថ្នក់​បណ្តាល​មក​ពីហ្សែន។ មិនថា បញ្ហា​ចង្ការ​ថ្នក់​បណ្តាល​មកពី​អ្វីទេ ចលនា​លំហាត់ប្រាណ​ខាងក្រោមនេះ​អាចជួយកាត់បន្ថយ​ទំហំ និង​ការរីក​ដុះដាល​របស់វា៖

វិធីព្យាបាល មុខមុន រយៈពេល៤នាទី តាមបែបធម្មជាតិ

តើអ្នករាល់គ្នាមានបញ្ហា ជាមួយនឹងមុនដែរឬទេ? អ្នកទាំងអស់គ្នាតែងតែ ប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលមុន។ ប៉ុន្តែអ្នកមិនចាំបាច់ប្រើប្រាស់ ថ្នាំទៀតនោះទេ អ្នកគ្រាន់តែប្រើប្រាស់ ផ្លែប៉េងប៉ោះមកបិទមុខអ្នក ក៏អាចព្យាបាលមុនបានផងដែរ។ ជំហានក្នុងការព្យាបាលនេះមាន ៣យ៉ាង៖
– ចំហុយមុខ
– ដុះមុខ
– ធ្វើអោយមុខមានសំនើម
មុនអ្នកធ្វើការដុះសម្អាតមុខ អ្នកត្រូវធ្វើការចំហ៊ុយមុខអ្នកសិន។ យកប៉េងប៉ោះមកដុះមុខ៖
គ្រឿងផ្សំ៖
– ប៉េងប៉ោះក្រហម ១​ផ្លែ
– ស្ករ ២ ឬ ៣ស្លាបព្រា
-ទឹកឃ្មុំ
ប្រេងដូង
ការណែនាំ៖
– កាត់ផ្លែប៉េងប៉ោះជា២ ហើយអ្នកត្រូវច្របាច់ទឹកចេញអោយអស់។ បន្ទាប់មកចាក់ស្ករចូលទៅប៉េងប៉ោះ។
– អ្នកក៏អាចមិនដាក់ស្ករចូល ក្នុងប៉េងប៉ោះក៏បាន ប្រសិនបើស្បែកមុខរបស់ អ្នកមានជាតិខ្លាញ់។
– ដាក់ទឹកឃ្មុំកន្លះស្លាបព្រាបាយ ចូលទៅប៉េងប៉ោះនៅពេលដុះសម្អាត
– ប្រើប្រេងដូងកន្លះស្លាបព្រា ហើយដាក់ចូលប៉េងប៉ោះ ប្រសិនបើស្បែករបស់អ្នកស្ងួត។
– បន្ទាប់មកអ្នកត្រូវយកផ្លែប៉េងប៉ោះ នេះមកដុះលើមុខរយៈពេល២នាទី។
បន្ទាប់មកទុកវាចោលរយៈពេល២នាទីទៀត។ អ្នកត្រូវលុបមុខជាមួយទឹកក្តៅអ៊ុនៗ។
– បន្ទាប់ពីជូតមុខស្ងួត អ្នកត្រូវធ្វើអោយមុខអ្នកមានសំនើម។
– អ្នកត្រូវធ្វើបែបនេះអោយបាន ១​ដង​ ឬ២ដងក្នុង១សប្តាហ៏។
Best-Home-remedies-for-acne-marks